បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានដាក់សំណើរថ្មីមួយទៀតសម្រាប់ការផ្ទេរយក Arda Guler កាលពីយប់មិញនេះ។ ដោយតម្លៃក្នុងសំណើរថ្មីនេះ គឺខ្ពស់ជាងតម្លៃផ្តាច់កុងត្រា ដែលមានតម្លៃប្រហែល ២០លានអឺរ៉ូ។
ប្រភពដដែរបានអោយដឹងថាក្លឹប Real Madrid ជឿជាក់ថាក្លឹប Fenerbahce នឹងទទួលយកនៅសំណើរនេះ។ ខណៈកីឡាករបានផ្តល់នៅភ្លើងខៀវដល់ក្លឹបរួចរាល់ហើយ៕