បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter កាន់តែខិតជិតដល់ការព្រមព្រៀងគ្នាជាមួយក្លឹប Sassuolo ចំពោះការផ្ទេរ Davide Frattesi។ ដោយការពិភាក្សាបានឈានដល់ដំណាក់កាលចុងក្រោយហើយ ស្របពេលលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀង។
ក្នុងនោះ Frattesi តែងតែស្ថិតនៅជាគោលដៅកំពូលរបស់ក្លឹប Inter ដែលយកមកជំនួសកន្លែងរបស់ Marcelo Brozovic៕