អីយ៉ាស់!! Klopp ដាក់គោលដៅយកកីឡាកររបស់ Southampton ម្តងទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool កំពុងធ្វើការប្រជែងយកកីឡាករ Romeo Lavia តាំងពីថ្ងៃចន្ទមក…. ហើយមិនមានការផ្លាស់ប្តូរនោះទេ ទោះបី Szoboszlai និង Mac Allister បានមកហើយក៏ដោយ។

ក្លឹប Liverpool នៅតែចង់ចុះហត្ថលេខាយក Lavia ដែលស្ថិតនៅក្នុងបញ្ជីជាមួយនឹងកីឡាករ​ Thuram។ ដោយឡែកក្លឹប Arsenal ក៏ចាប់អារម្មណ៍ទៅលើកីឡាករខាងលើផងដែរ ប៉ុន្តែវាអាស្រ័យទៅលើការចាកចេញរបស់ Thomas។ ក្លឹប Southampton ចង់បានតម្លៃផ្ទេរកីឡាកររូបនេះដល់ទៅ ៥០លានផោន៕