កីឡាករ Szoboszlai បញ្ជាក់អំពីអារម្មណ៍ខ្លួន ក្រោយមកចូលរួមជាមួយ Liverpool

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Szoboszlai នឹងមកចូលរួមជាមួយនឹងក្លឹប Liverpool ក្នុងតម្លៃ ៧០លានអឺរ៉ូ។ កីឡាករ Szoboszlai បាននិយាយយ៉ាងនេះក្រោយមកចូលរួមជាមួយ Liverpool ថា “ខ្ញុំបានមកចូលរួមជាមួយនឹងក្លឹបដែលមានប្រវត្តិសាស្ត្រយ៉ាងច្រើន ហើយជាក្លឹបកំពូល។ ខ្ញុំសប្បាយចិត្ត។ ៣-៤ថ្ងៃចុងក្រោយនេះ គឺវាយូរណាស់សម្រាប់ខ្ញុំ ហើយវាមិនមែនងាយស្រួលនោះទេ”។

គាត់ក៏បានបន្ថែមទៀតដែលថា “ចុងក្រោយខ្ញុំមកដល់ទីនេះហើយ ខ្ញុំចង់ប្រាក់ទៅកាន់អ្នកគាំទ្រ Liverpool ថា ខ្ញុំមិនចង់រង់ចាំក្នុងការជួបពួកគេនៅ Anfield ហើយក៏មិនចង់ចាំក្នុងការចាប់ផ្តើមនោះដែរ”៕