Bayern បញ្ជាក់អំពីអនាគតរបស់ Sabitzer ក្រោយទើបវិលត្រលប់ពីខ្ចីជើងនៅ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានរៀបចំអោយកីឡាករ Marcel Sabitzer ចាកចេញពីក្លឹប ប្រសិនជាទទួលបាននៅសំណើរដល់ល្អមួយ ជាមួយនឹងតម្លៃប្រមាណ ១៥លានអឺរ៉ូ។

ក្នុងនោះក្លឹប Man Utd បានប្រកាសកាលពីម្សិលមិញហើយថាគាត់នឹងចាកចេញពីក្លឹប ក្រោយបញ្ចប់ការខ្ចីជើង។ លោក Ten Hag សប្បាយរីករាយចំពោះកីឡាករ​Sabitzer ប៉ុន្តែក្លឹបកំពុងតែរវល់ក្នុងការស្វែងរកកីឡាករក្នុងទីផ្សារដោះដូរ៕