Real Madrid ទំនង់ប្តូរគោលដៅពី Mbappe ទៅរកកីឡាករ ៣រូបនេះវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Real Madrid បានបង្ហាញនៅអត្តសញ្ញាណកីឡាករ ៣រូបផ្សេងទៀត ដែលក្លឹបអាចនឹងផ្ទេរជំនួសអោយការនាំយក Kylian Mbappe មកកាន់អេស្ប៉ាញ។

កីឡាករទាំង ៣រូប ដែលក្លឹបយក្សនៅអេស្ប៉ាញមួយនេះដាក់គោលដៅយកនោះរួមមាន Dusan Vlahovic, Harry Kane និង Victor Osimhen។

ក្លឹបអធិរាជស មានការខកចិត្តក្រោយមិនអាចផ្ទេរបាននៅ Kylian Mbappe នៅក្នុងទីផ្សារដោះដូរ ២ដងចុងក្រោយនេះ។ ហើយពួកគេអាចនឹងធ្វើការប្តូរគោលដៅរបស់ខ្លួនទៅរកកីឡាករផ្សេងទៀត ដើម្បីមកជំនួសកន្លែងរបស់ Karim Benzema៕