Klopp ទិញបានកីឡាករបស់ក្លឹប RB Leipzig ក្នុងតម្លៃ ៧០លានអឺរ៉ូ

0

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dominik Szoboszlai នឹងមកចូលរួមជាមួយនឹង Liverpool។ នៅពេលនេះក្លឹប RB Leipzig បានបញ្ជាក់ថាក្លឹប Liverpool បានយល់ព្រមសម្រាប់តម្លៃកុងត្រា។

តម្លៃផ្ទេរ ៧០លានអឺរ៉ូត្រូវបានព្រមព្រៀងគ្នា ហើយនឹងចុះហត្ថលេខានៅក្នុងពេលឆាប់ៗ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ខណៈការធ្វើតេស្តសុខភាពសម្រាប់កីឡាករ Szobo បានត្រៀមរួចហើយ៕