បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ El Nacional បានអោយដឹងថាក្លឹប Liverpool កំពុងសម្លឹងមើលដំណោះស្រាយទៅលើការដាក់សំណើរជាថ្មីក្នុងការសុំផ្ទេរ Federico Valcerde។ ក្លឹប Real Madrid បានធ្វើការបដិសេធនៅសំណើរតម្លៃ ៥១លានផោនរបស់ក្លឹប Liverpool ម្តងរួចមកហើយ។ នៅពេលនេះក្លឹបហង្សក្រហមកំពុងស្វែងរកនៅជំហ៊ានបន្ទាប់ក្នុងការដាក់សំណើរជាថ្មីម្តងទៀត។
ស្របពេលដែលក្លឹបអធិរាជស Real Madrid បានពង្រឹងនៅតំបន់បម្រើដែលខ្លួនចង់បាន វាអាចនឹងធ្វើអោយកីឡាករ Valverde មិនមានពេលវេលាលេងនៅលើទីលានគ្រប់គ្រាន់នោះទេ។ លោក Ancelotti បានដាក់បញ្ចូលនៅខ្សែបម្រើវ័យក្មេងដែលមានដូចជា Bellingham, Tchouameni និង Camavinga នឹងបានរួមបញ្ចូលនឹងខ្សែបម្រើដែលមានបទពិសោធន៍ដូចជា Modric និង Kroos ជាដើម។
ខណៈពេលនេះក្លឹបហង្សក្រហមកំពុងសម្លឹងមើលនៅការពង្រឹងតំបន់បម្រើរបស់ខ្លួន លោក Klopp អាចផ្តល់អោយនៅពេលវេលាលេងគ្រប់គ្រាប់សម្រាប់កីឡាករ Valverde នឹងអោយគាត់ចាកចេញពីអេស្ប៉ាញបានជាមួយនឹងសំណើរថ្មីមានទឹកប្រាក់ ៧៧លានផោន៕