បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានយល់ព្រមនៅតម្លៃ ១៥លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Angelo ដែលមានវ័យ ១៨ឆ្នាំ។
ក្នុងនោះកីឡាករ Angelo បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនរហូតដល់ឆ្នាំ២០២៩។ ហើយក្លឹប Barca ក៏ចាប់អារម្មណ៍ចង់បានគាត់ដែរ ប៉ុន្តែពួកគេមិនបានធ្វើការដាក់សំណើរនោះទេ៕