បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United កំពុងតែរវល់ក្នុងការរៀនចំនៅការផ្ទេរនៅម្ចាស់ក្លឹបថ្មី។
ក្នុងនោះលោក Erik ten Hag អាចនឹងទទួលបាននៅកញ្ចប់ថវិកាប្រមាណ ១២០លានផោន សម្រាប់ការផ្ទេរកីឡាករនៅរដូវក្តៅ ហើយសម្រាប់មធ្យោបាយមួយទៀតដែលអាចអោយគាត់ប្រមូលថវិកាបាន គឺការលក់កីឡាករដែលមិនស្ថិតនៅក្នុងគម្រោងរបស់គាត់សម្រាប់រដូវកាលថ្មី។ ការលក់នេះ អាចនឹងជួយក្លឹប United ក្នុងការចុះហត្ថលេខាយកនៅតារាបាល់ទាត់ ដែលពួកគេចង់បាន។
Harry Maguire, Jadon Sancho, Fres និង Scott Mctominay គឺជាកីឡាករមូយចំនួននៅក្នុងចំណោមកីឡាករ ១៣នាក់ ដែលនឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
សម្រាប់ក្លឹបបិសាចក្រហមបានដាក់គោលដៅយកកីឡាករដូចជា Harry Kane, Moises Caicedo, Frenkie De Jong និង Andre Onana ។ ដូច្នេះសម្រាប់កញ្ចប់ថវិកា ១២០លានផោន គឺមិនគ្រប់គ្រាប់សម្រាប់ធ្វើការរុះរើសក្រុម United នោះទេ៕