បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកុងត្រារបស់ Nico Jackson ជាមួយនឹងក្លឹប Chelsea នឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣១។ វាមានរយៈពេល ៨ឆ្នាំសម្រាប់កុងត្រាមួយនេះ។
ការធ្វើតេស្តសុខភាពបានធ្វើរួចរាល់កាលពី ២ថ្ងៃមុន ដោយដំណាក់កាលទី១ ធ្វើរួចកាលពីម្សិលមិញ និងសំណាក់កាលទី២ ធ្វើរួចនៅថ្ងៃនេះ។
តម្លៃផ្ទេរគឺ ៣៧លានអឺរ៉ូ ដែលត្រូវបង់អោយទៅខាង Villarreal ហើយវាមានតម្លៃខ្ពស់ជាងតម្លៃផ្តាច់កុងត្រា ប៉ុន្តែលក្ខខណ្ឌបង់ប្រាក់គឺល្អ៕