ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ ជឿជាក់ថាអាចផ្ទេរយកកីឡាករ Marcelo Brozovic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr នៅតែមានការជឿជាក់លើការផ្ទេរកីឡាករ Marcelo Brozovic។ ការពិភាក្សានឹងធ្វើបន្តទៀតនៅប៉ុន្មានម៉ោងទៀត ហើយថ្ងៃចន្ទ គឺជាថ្ងៃដែលសំខាន់បំផុតសម្រាប់ការផ្ទេរនេះ។

គួរបញ្ជាក់ថាការផ្ទេរមួយនេះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់កីឡាករ ដោយរង់ចាំការពិភាក្សានៅជំហ៊ានបន្ទាប់៕