បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergio Busquets សម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹប Inter Miami ដោយគ្មានតម្លៃខ្លួន ដោយក្នុងការឯកសារត្រូវបានចុះហត្ថលេខារួចរាល់ហើយ។
ក្នុងនោះកីឡាករ Busquets នឹងត្រូវលេងជាមួយនឹងកីឡាករ Messi សម្រាប់រដូវកាលក្រោយ។ កីឡាករបានបដិសេធនៅសំណើរពីក្លឹបអារ៉ាប៊ីសាអូឌីត ដោយគាត់ចង់បានទទួលនៅបទពិសោធន៍ថ្មីនៅ MLS៕