ជោគជ័យ!! ក្លឹប PSG យកបានខ្សែបម្រើវ័យ ១៩ឆ្នាំ ដោយមិនអស់លុយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cher Ndour បានផ្ទេរទៅកាន់ក្លឹប PSG ហើយ។ កីឡាករបានធ្វើការសម្រេចចិត្តមួយនេះ ហើយគាត់នឹងចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹប PSG ដោយគ្មានតម្លៃខ្លួន ពីក្លឹប Benfica។

ខ្សែបម្រើដែលមានវ័យ ១៩ឆ្នាំរូបនេះ នឹងបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ក្លឹប PSG ក្នុងពេលឆាប់ៗនេះ ដោយពេលនេះនៅរង់ចាំលើព័ត៌មានលម្អិត និងជំហ៊ានចុងក្រោយ៕