តម្លៃផ្ទេរ Sandro Tonali មកកាន់ Newcastle មិនថោកនោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sandro Tonali មកកាន់ក្លឹប Newcaslte ដោយកិច្ចសន្យានេះមានតម្លៃ ៧០លានអឺរ៉ូ បូកនឹងប្រាក់បន្ថែមផ្សេងទៀត។

ការធ្វើតេស្តសុខភាពរួចរាល់ ហើយកុងត្រាក៏រួចដែរ។ Tonali នឹងចុះហត្ថលេខាដល់ឆ្នាំ២០២៩ ជាមួយនឹងប្រាក់ឈ្នួល ៧លានអឺរ៉ូក្នុងមួយឆ្នាំ បូកនឹងប្រាក់បន្ថែម ២លានអឺរ៉ូទៀត៕