បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគតរបស់ Amad Diallo នៅបើកចំហរនៅឡើយ។ ក្លឹប Man United នឹងធ្វើការសម្រេចចិត្តទៅលើអនាគតរបស់ Amad នៅសប្តាហ៍ក្រោយ ខណៈខាងកីឡាករសង្ឃឹមថាអាចនឹងទទួលបានឪកាសក្នុងការលេងនៅក្នុងជម្រើសទី១ ប៉ុន្តែវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ ten Hag។
ប្រសិនជាក្នុងករណីដែល Manchester United ធ្វើការសម្រេចចិត្តក្នុងការខ្ចីជើង Amad ម្តងទៀតនោះ កីឡាករអាចនឹងជ្រើសរើសយកក្លឹប Sunderland ម្តងទៀត៕