បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr បានធ្វើការព្យាយាមបញ្ចុះបញ្ចូលកីឡាករ Saul ទៅលើការផ្ទេរមកកាន់លីគអារ៉ាប៊ីសាអូឌីត។ វាត្រូវបានជឿជាក់ថារឿងនេះ អាចនឹងកើតឡើងទៅបាន។
ក្នុងនោះ Saul ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងបញ្ជីដែលក្លឹប Al-Nassr ចង់បានជាមួយនឹងកីឡាករ Hakim Ziyech៕