បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បានលើកឡើងចំពោះរឿង Joao Cancelo ថា “ពួកយើងមិនទាន់បានទទួលសំណើរណាមួយពីខាងក្លឹប Barca ចំពោះ Joao Cancelo នោះទេ។ មិនបានទទួលសំណើរពីខាងពួកគេនោះទេ”។
គាត់បានបន្ថែមទៀតថា “ខ្ញុំគិតថាពួកគេមិនបានប្រាប់ទៅ Xavi អោយបានត្រឹមត្រូវអំពីរឿងនេះ”។ ខណៈពេលដែល Xavi បាននិយាយថាក្លឹប Man City មិនចង់អោយ Joao ខ្ចីជើងមកកាន់ Barca កាលពីខែមករា៕