បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Edouard Mendy បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Al Ahli ដោយកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថាការចរចាគ្នាបានឈានដល់ដំណាក់កាលចុងក្រោយ ដោយអ្នកចាំទីរូបនេះ នឹងទៅចូលរួមជាមួយនឹងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត ពីក្លឹប Chelsea អោយអចិន្ត្រៃយ៍៕