ក្លឹបទាំង ២កំពុងធ្វើការចរចាគ្នាក្នុងការផ្ទេរ Kovacic ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយនោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City ​និង Chelsea កំពុងធ្វើការពិភាក្សាដោយផ្ទាល់នៅនឹងកន្លែង ដើម្បីអោយការផ្ទេរមួយនេះអាចកើតឡើងបាន ប៉ុន្តែនៅមិនទាន់មានការព្រមព្រៀងណាមួយនោះទេ។

ក្នុងនោះកីឡាករ Kovacic បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប City កាលពី ១០ថ្ងៃមុន។ ភាគីទាំងសង់ខាងមានគោលបំណងតែមួយប៉ុណ្ណោះ។ ដូច្នេះកុងត្រា អាចនឹងត្រូវបានព្រមព្រៀងគ្នាក្នុងរយៈពេលឆាប់ៗខាងមុខ៕