បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Raphinha បានលើកឡើងថា “ខ្ញុំនឹងបន្តស្នាក់នៅជាមួយនឹងក្លឹបBarca នៅរដូវកាលក្រោយ និងរដូវកាលបន្ទាប់ទៀត ហើយនឹងរដូវកាលបន្ទាប់ទៅមុខមួយទៀត”។
គាត់បានបញ្ជាក់ទៀថា “ខ្ញុំមានកុងត្រាច្រើនឆ្នាំទៀតជាមួយនឹងក្លឹប ហើយខ្ញុំសង្ឃឹមថានឹងអាចនៅលេងទីនេះដល់អស់ឆ្នាំទាំងនោះ និងច្រើនឆ្នាំទៅមុខទៀត។ ខ្ញុំមានអារម្មណ៍ល្អនៅទីនេះ”៕