បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំ កីឡាករ Massengo គឺនឹងក្លាយជាកីឡាករទំនេរនៅពេលទីផ្សារដោះដូរខាងមុខ ដោយសារតែរូបគាត់មិនព្រមបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Bristol។ មានក្លឹបជាច្រើនចាប់អារម្មណ៍គាត់ ក្រោយធ្វើការលេងខ្ចីជើងនៅក្លឹប Auxerre។
ក្នុងនោះត្រូវបានគេជឿជាក់ថាក្លឹប Burnley, AS Monaco និង Freiburg បាននឹងកំពុងសួរអំពីលក្ខខណ្ឌក្នុងការផ្ទេរមួយនេះ។ ការប្រកួតប្រជែងកំពុងត្រូវបានធ្វើឡើង៕