បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការយ៉ាងខ្លាំងទៅលើការផ្ទេរយកខ្សែបម្រើ Moises Caicedo។ ការពិភាក្សាត្រូវបានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ។ មកដល់នឹងពេលនេះ នៅមិនទាន់មានអ្វីព្រមព្រៀងនោះទេ។
ក្នុងនោះក្លឹប Chelsea នៅតែជាក្រុមនាំមុខគេក្នុងការផ្ទេរមួយនេះ ទោះបីជាមានពាក្យចចាមអារាមអំពីការដេញថ្លៃរបសក្លឹប Arsenal កាលពីសប្តាហ៍កន្លងមកនេះ។ Arsenal កំពុងផ្តោតលើការផ្ទេរយក Declan Rice និង Havertz៕