ក្លឹបនៅអង់គ្លេសចំនួន ២ បាននឹងកំពុងប្រជែងគ្នាយកអ្នកចាំទី Bart Verbruggen

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានឈានដល់ការពិភាក្សានៅតំណាកកាលចុងក្រោយជាមួយនឹងអ្នកចាំទី Bart Verbruggen។

ក្នុងនោះក្លឹប Burnley បានព្យាយាមរហូតដល់ទីបញ្ចប់ក្នុងការចុះហត្ថលេខាយកកីឡាករខាងលើ ខណៈពេលដែលក្លឹបចាប់ទុកថាអ្នកចាំទីរូបនេះជាគោលដៅសំខាន់ ប៉ុន្តែពេលនេះក្លឹប Brighton បានខិតកាន់តែជិតក្នុងការព្រមព្រៀងគ្នាទៅហើយ។ ស្របពេលនេះ Man Utd ក៏បានតាមដានលើស្ថានភាពនេះផងដែរ ប៉ុន្តែមិនបានដាក់សំណើរនោះទេ៕