Chelsea កំពុងតាមដានខ្សែប្រយុទ្ធរបស់ក្លឹប Villarreal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងតាមដានទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Villarreal កីឡាករ Nicolas Jackson។ ដោយគាត់ជាខ្សែប្រយុទ្ធក្នុងចំណោមខ្សែប្រយុទ្ធជាច្រើនដែលមាននៅក្នុងបញ្ជីរបស់ក្លឹប។

ក្នុងនោះក្លឹប RB Leipzig, Milan និងក្លឹបនៅអង់គ្លេសជាច្រើនក៏ចាប់អារម្មណ៍ទៅលើគាត់ផងដែរ។ នៅមិនទាន់មានការសម្រេចចិត្តណាមួយ នៅក្នុងដំណាក់កាលនេះនោះទេ៕