យកមកបានមែន!! ប៉ុន្តែ Barca ត្រូវដោះស្រាយបញ្ហានេះសិន ទើបអាចចុះឈ្មោះគាត់ជាកីឡាករខ្លួនបាន

0

បរទេស៖ ក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Athletico Paranaense ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ១៨ឆ្នាំ Vitor Roque ។ សម្រាប់តម្លៃក្នុងការផ្ទេរនេះមានទឹកប្រាក់ប្រមាណ ៤០លានអឺរ៉ូ។ ហើយបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបមិនទាន់អាចប្រកាសការផ្ទេរយកនេះជាផ្លូវការបាននៅឡើយទេ រហូតដល់ក្លឹប Barcelona អាចលក់ចេញនៅកីឡាករ ៣រូបចេញពីក្លឹបរបស់ខ្លួនបាន។

នៅពេលដែលក្លឹបអាចដោះស្រាយនៅបញ្ហាប្រាក់ឈ្នួលសម្រាប់កីឡាកររបស់ខ្លួនបាន ទើបក្លឹបម្ចាស់ជើងឯក La Liga មួយនេះ អាចធ្វើការយកកីឡាករវ័យក្មេងម្នាក់នេះមកចូលរួមបាន៕