បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter និង Chelsea នឹងធ្វើការជួបពិភាក្សាគ្នាអំពីរឿង Romelu Lukaku នៅថ្ងៃបន្ទាប់ ខណៈពេលដែលគាត់ចង់បន្តលេងនៅ Inter នារដូវកាលក្រោយ។
ក្នុងនោះរឿងរបស់កីឡាករ Kalidou Kolibaly នឹងត្រូវលើកមកពិភាក្សាគ្នាដែរ ដោយក្លឹប Inter ចង់បានគាត់ដូចគ្នា។
គួរបញ្ជាក់ថា ក្លឹប Chelsea នឹងធ្វើការសួរនៅតម្លៃរបស់អ្នកចាំទី Andre Onana ផងដែរ មុននឹងសម្រេចចិត្តដាក់សំណើរ៕