យោងតាមរបាយការណ៍របស់អេស្ប៉ាញ El Nacional បានរាយការណ៍ថា Liverpool ធ្លាប់បានដាក់សំណើរដែលមានតម្លៃ 60 លានអឺរ៉ូសម្រាប់ខ្សែបម្រើ Federico Valverde របស់ Real Madrid ។
Los Blancos បានបដិសេធការផ្តល់ជូននោះ ខណៈដែលពួកគេបានដាក់តម្លៃប្រមាណជិត 100 លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ ហើយឥឡូវនេះរបាយការណ៍ដដែលបានបង្ហាញថា ហង្សក្រហមបានដាក់សំណើជាលើកទីពីរដែលមានតម្លៃ 80 លានអឺរ៉ូ។
ការមកដល់របស់ Jude Bellingham នៅទីក្រុងម៉ាឌ្រីដ មានន័យថាក្លឹបយក្សអេស្ប៉ាញមានកីឡាករនៅតំបន់បម្រើច្រើនលើសលុប ហើយក្លឹបចង់លក់កីឡាករ Valverde ចេញប្រសិនបើមានការផ្តល់ជូនណាមួយដែលអាចទទួលយកបាន៕