Youri Tielemans យល់ព្រមទៅចូលរួមជាមួយនឹងក្លឹបនៅអង់គ្លេសមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa កាន់តែខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករ Youri Tielemans ដោយក្នងនោះការពិភាក្សា ក៏ត្រូវបានព្រមព្រៀងគ្នាផងដែរ។

គួរបញ្ជាក់ថាលោក Unai Emery បានទំនាក់ទំនងជាមួយនឹង Youri នៅប៉ុន្មានថ្ងៃនេះ ដើម្បីពិភាក្សាអំពីការផ្ទេរ ដោយក្នុងនោះកុងត្រា ៤ឆ្នាំត្រូវបានព្រមព្រៀង។ អ្វីៗទាំងអស់នៅរង់ចាំតែឯកសារ ដើម្បីធ្វើអោយវារួចរាល់ប៉ុណ្ណោះ៕