ក្លឹបយក្សនៅអាឡឺម៉ង់មួយ ចង់យក De Jong ទៅពង្រឹងតំបន់បម្រើរបស់ខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Bayern Munich កំពុងសម្លឹងរកមើលការផ្ទេរយកខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona នៅរដូវក្តៅនេះ ដើម្បីយកមកពង្រឹងនៅតំបន់បម្រើរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែរបានអោយដឹងថាក្លឹប Bayern Munich នឹងធ្វើការផ្ទេរ De Jong នៅពេលណាដែលពួកគេអាចលក់ចេញនៅកីឡាករមួយចំនួនបាន ឫក៏ក្លឹប Barcelona អាចទទួលយកនៅសំណើរផ្ទេរណាមួយដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ពួកគេ៕