បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Chelsea បានចូលរួមប្រកួតប្រជែងក្នុងការផ្ទេរយកខ្សែបម្រើ Gabri Veiga របស់ក្លឹប Celta Vigo នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។
គួរបញ្ជាក់ថា Veiga បានក្លាយជាខ្សែបម្រើដែលកំពុងឡើងជើងនៅតំបន់អឺរ៉ុប ក្នុងនោះមានក្លឹបដូចជា Real Madrid និង Liverpool បាននឹងកំពុងតាមដានលើរូបគាត់។ ដោយឡែកតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ៣៤លានផោន នេះបើយោងតាមការចេញផ្សាយពីប្រភពដដែរ៕