Man Utd បានធ្វើការទំនាក់ទំនងទៅភ្នាក់ងាររបស់កីឡាករដែលលេងអ៊ីតាលីម្នាក់នេះហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Manchester United បានកត់ឈ្មោះខ្សែការពារ Kim Min-Jae នៅក្នុងបញ្ជីកីឡាករដែលចង់បានតាំងពីតុលា ឆ្នាំទៅមកម្ល៉េះ ហើយនៅតែចាប់ទុកថាគាត់ជាគោលដៅសំខាន់របស់ក្លឹបដដែលមកដល់ពេលនេះ។ ចំពោះតម្លៃផ្តាច់កុងត្រា នឹងមានប្រសិទ្ធិភាពនៅខាងកក្កដាខាងមុខ ខណៈពេលដែលក្លឹប Manchester United បានធ្វើការទាក់ទងជាមួយនឹងភ្នាក់ងាររបស់កីឡាករ ស្របពេលដែល Newcastle ក៏បានប្រជែងជាមួយផងដែរ។

គួរបញ្ជាកថ់ាក្លឹប Man Utd ក៏បានតាមសម្លឹងមើលកីឡាករម្នាក់នៅក្នុងប្រទេសបារាំង ដែលអាចចាប់ទុកថាជាផែនការB៕