Zlatan Ibrahimovic ប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៤១ឆ្នាំ

0

បរទេស៖ ខ្សែប្រយុទ្ធរូបនេះបានប្រកាសទៅកាន់អ្នកគាំទ្រ AC Milan ថាគាត់នឹងឈប់ប្រកួត បន្ទាប់ពីគាត់បានលេងនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលរបស់ក្លឹបជាមួយនឹងក្រុម Hellas Verona កាលពីថ្ងៃអាទិត្យ។ កីឡាករ Ibrahimovic បានស្រក់ទឹកភ្នែកនៅចំពោះមុខហ្វូងមនុស្សនៅកីឡដ្ឋាន San Siro ខណៈដែលគាត់បានលាទៅកាន់ក្លឹប ហើយបានលើកឡើងថាជាពេលវេលាដ៏ភ្លឺស្វាងនៅក្នុងអាជីពរបស់គាត់។

ក្នុងនោះ Ibrahimovic បាននិយាយថា “លើកដំបូងដែលយើងបានមកដល់ Milan អ្នកបានផ្តល់សុភមង្គលដល់ខ្ញុំ លើកទីពីរអ្នកបានផ្តល់ក្តីស្រលាញ់ដល់ខ្ញុំ។ ខ្ញុំចង់និយាយអរគុណទៅកាន់អ្នកគាំទ្រទាំងអស់ ចេញពីចិត្តរបស់ខ្ញុំ។ អ្នកសាគមន៍ខ្ញុំអស់ពីចិត្ត ហើយអ្នកបានធ្វើអោយខ្ញុំមានអារម្មណ៍ថាដូចនៅផ្ទះរបស់ខ្លួន។ ខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Milan ទាំងមូល វាដល់ពេលដែលត្រូវនិយាយលាបាល់ទាត់ មិនមែនអ្នកទេ”៕