បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ancelotti បានលើកឡើងថា “Benzema បានប្រាប់ពួកយើងអំពីការសម្រេចចិត្តចាកចេញរបស់គាត់នៅពេលព្រឹកនេះ ដោយវាជារឿងមិនអាចរំពឹងទុកបាន”។
គាត់បានបន្ថែមទៀតថា “ការចាកចេញរបស់គាត់ គឺវាភ្ញាក់ផ្អើល។ ឥលូវពួកយើងមានពេលវេលាសម្រាប់គិត ថាពួកគេនឹងធ្វើអ្វី។ ពួកយើងនឹងត្រូវចុះហត្ថលេខាយកខ្សែប្រយុទ្ធ”៕