យោងតាមរបាយការណ៍របស់ Sport បានអោយដឹងថា Benjamin Pavard ចង់ចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ដោយគាត់ចង់អភិវឌ្ឍន៍ខ្លួនអោយកាន់តែល្អជាងនេះ ហើយ Manchester City ជាក្លឹបមួយដែលបានចាប់អារម្មណ៍លើកីឡាកររូបនេះ។
គួរបញ្ជាក់ផងដែរ អ្នកចាត់ការរបស់ក្លឹបនេះលោក Thomas Tuchel ចង់អោយគាត់នៅបន្តទៀត។ ប៉ុន្តែខ្សែការពាររូបនេះ ហាក់ដូចជាបានសម្រេចចិត្តច្បាស់ហើយ។
Pavard ចង់បានការប្រកួតប្រជែងថ្មីនៅក្នុងលីគកំពូលអឺរ៉ុបមួយផ្សេងទៀត។ កិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងជាមួយ Bayern នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024៕