ក្លឹបមួយដែលមិនបញ្ចេញឈ្នោះនៅទឹកដីអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថាហ៊ានផ្តល់ឲ្យតារាឆ្នើម Karim Benzema របស់ Real Madrid លើសពី 200 លានអឺរ៉ូក្នុងមួយរដូវកាល។ កីឡាករសញ្ជាតិបារាំងរូបនេះ នឹងក្លាយជាកីឡករគ្មានតម្លៃផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមានទំនុកចិត្តក្នុងការរក្សាគាត់។
យោងតាមរបាយការណ៍របស់ Relevo កីឡាករ Benzema បានទទួលការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្រុម Saudi Pro League ដែលមិនបញ្ចេញឈ្មោះ។ ពួកគេសុខចិត្តបង់ប្រាក់ឱ្យគាត់ 200 លានអឺរ៉ូក្នុងមួយរដូវកាល ដែលជាកិច្ចព្រមព្រៀងស្រដៀងនឹងអតីតដៃគូប្រយុទ្ធរបស់គាត់ Cristiano Ronaldo នៅ Al Nassr ។
ខ្សែប្រយុទ្ធដែលបានផ្ទេរមកពី Lyon ក្នុងឆ្នាំ 2009 នៅតែជាផ្នែកសំខាន់របស់លោក Carlo Ancelotti នៅ Santiago Bernabeu។ របាយការណ៍នៅក្នុង ABC បានបង្ហាញថា កីឡាករសញ្ជាតិបារាំងរូបនេះ បានយល់ព្រមលើការបន្តកុងត្រារយៈពេល 1 ឆ្នាំ ប៉ុន្តែការបញ្ជាក់ជាផ្លូវការមិនទាន់ចេញមកនៅឡើយទេ។
Benzema បាននិយាយអំពីតួនាទីរបស់គាត់នៅ Real Madrid ក្នុងបទសម្ភាសន៍ថ្មីៗនេះ ហើយបានអះអាងថា វាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅពេលដែលបាល់ទាត់មានការវិវត្តន៍។ គាត់បានប្រាប់ Telefoot ថា៖
«អ្នកកាន់តែគិតអំពីការប្រកួត ហើយស្រលាញ់បាល់ទាត់ គ្រាប់បាល់កាន់តែច្រើន វាគឺជារឿងសាមញ្ញ។ ប្រសិនបើអ្នកគិតតែពីស៊ុត ប្រសិនបើអ្នកប៉ះខ្សែការពាររឹងមាំ វាច្បាស់ជាចប់ហើយ។ អ្នកមិនអាចលេងមួយប៉ះ អ្នកមិនអាចផ្លាស់ទីបានទេ អ្វីដែលអ្នកគួរធ្វើគឺការស៊ុតបញ្ចូលទី»។
ភាគីអារ៉ាប៊ីសាអូឌីត បាននឹងកំពុងព្យាយាមទាក់ទាញកីឡាករបាល់ទាត់កំពូលមួយចំនួនមកពីអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ Lionel Messi, Sergio Ramos, Sergio Busquets, Jordi Alba និងជាច្រើនទៀតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់មជ្ឈឹមបូព៌ា៕