ការវិលត្រលប់របស់ Messi អាចនឹងកើតឡើង! ក្រោយ Xavi បង្ហើបនៅតម្រុយថ្មីទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xavi បានលើកឡើងថា “ខ្ញុំបានប្រាប់ទៅកាន់ប្រធានក្លឹបថាការវិលត្រលប់របស់ Messi គឺវាសមហេតុផល។ គ្មានការសង្ស័យអ្វីទាំងអស់ គាត់គឺល្អឥតខ្ចោះសម្រាប់ប្រព័ន្ធ និងគំនិតរបស់ក្រុម។ ខ្ញុំមានផែនការយុទ្ធសាស្ត្រថ្មី ជាមួយ Leo”។

លោក Xavi បានបន្ថែមថា “វាអាស្រ័យទៅលើ Leo។ ខ្ញុំគិតថាគាត់នឹងធ្វើការសម្រេចចិត្ត វាអាស្រ័យទៅលើគាត់… ខ្ញុំកំពុងនិយាយជាមួយ Leo បាទ”៕