ក្លឹបមួយនៅអង់គ្លេសចាប់អារម្មណ៍ចង់បាន Joao Cancelo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City ត្រៀមរួចរាល់ហើយក្នុងការលក់ Joao Cancelo នៅរដូវក្តៅនេះ។ គាត់នឹងវិលត្រលប់មកពីក្លឹប Bayern ដោយក្លឹបនៅអាឡឺម៉ងមួយនេះមិនជ្រើសរើសលក្ខខណ្ឌក្នុងការទិញយករូបគាត់ក្នុងតម្លៃ ៧០លានអឺរ៉ូនោះទេ។

គួរបញ្ជាក់ថាក្លឹប Arsenal បានកោតសរសើរចំពោះ Cancelo ហើយគាត់ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Arsenal ចង់បានផងដែរ។ ដោយឡែកក្លឹប Barca ក៏បានចាប់អារម្មណ៍រូបគាត់តាំងពីខែមករាមកម្ល៉េះ ប៉ុន្តែ…. វាអាស្រ័យទៅលើ Finacial Fair Play៕