Liverpool កំពុងសម្លឹងមើលការកែប្រែ សម្រាប់តំបន់ខ្សែបម្រើរបស់ពួកគេឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ហើយកីឡាករ Mateo Kovacic របស់ Chelsea គឺជាកីឡាករម្នាក់ដែលមានឈ្មោះក្នុងបញ្ជីរបស់ក្រុមហង្សក្រហម ខណៈដែលពួកគេក៏បន្តស្វែងរកជម្រើសផ្សេងទៀតដែរ នេះបើយោងតាមរបាយការណ៍របស់ 90min។
ហង្សក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយ Manchester City និង Manchester United សម្រាប់ការចុះហត្ថាលេខាលើកីឡាករវ័យ 29 ឆ្នាំរូបនេះ ខណៈដែល Chelsea ក៏ចង់លក់កីឡាករមួយចំនួនចេញ ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុម៕