Nacho ខិតជិតទៅចូលរួមជាមួយក្លឹបយក្សនៅអ៊ីតាលីហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb បានអោយដឹងថាខ្សែការពារក្លឹប​ Real Madrid គឺកីឡាករ Nacho Fernandez កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Inter Milan នៅក្នុង។

ក្នុងនោះកុងត្រារបស់ Nacho ជាមួយនឹងក្លឹប Real Madrid នឹងចប់នៅរដូវក្តៅ ហើយវាមិនទំនងដែលថាគាត់នឹងបន្តស្នាក់នៅក្លឹបបន្តទៀតទេ។ របាយការណ៍បានអះអាងថាក្លឹប Inter Milan កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើគាត់ដោយឥតគិតថ្លៃដើម្បីជំនួសខ្សែការពារកណ្តាល Milan Skriniar ដែលអាចនឹងចាកចេញ។