Man City អាចនឹងប្រើ Cancelo ដើម្បីប្តូរនឹងកីឡាករ Bayern រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City មានផែនការក្នុងការនាំយក Joshua Kimmich មកកាន់អង់គ្លេស ដោយក្លឹបនឹងប្រើ Joao Cancelo ក្នុងការដោះដូរមួយនេះ។

ក្នុងនោះខ្សេការពារព័រទុយហ្គាល់រូបនេះកំពុងលេងខ្ចីជើងនៅ Bayern Munich ហើយក្លឹប Man City មានផែនការក្នុងការបញ្ជូនគាត់ចេញម្តងទៀត នៅពេលដែលគាត់ត្រលប់មកកាន់អង់គ្លេសវិញុ។ ក្លឹបយក្សនៅអាឡឺម៉ង់ អាចនឹងធ្វើការដាក់សំណើរក្នុងការផ្ទេរគាត់ជាអចិយន្ត្រៃ ដោយអាចប្តូរជាមួយនឹងកីឡាករ Kimmich។

គួរបញ្ជាក់ថាក្លឹបមេឃខៀវដាក់គោលដៅយកកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះ ដើម្បីមកជំនួសកន្លែងរបស់ Ilkay Gundogan ដែលអាចនឹងចាកចេញពីក្លឹបបន្ទាប់ពីចំណាយជាច្រើនឆ្នាំនៅទីនេះ។ ស្របពេលដែលមានការរាយការណ៍ថា Kimmich មិនសប្បាយចិត្តចំពោះក្លឹប Bayern បន្ទាប់ពីលោក Nagelsmann ត្រូវបានបណ្តេញចេញពីតំណែង៕