ក្លឹប Newcastle ចង់បានខ្សែការពារសំខាន់ម្នាក់របស់ក្លឹប Arsenal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider បានអោយដឹងថាក្លឹប Newcastle United កំពុងនាំមុខគ្នាក្នុងការចុះហត្ថលេខាយកខ្សែការពារ Kieran Tierney នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថាកីឡាករ Tierney បានបាត់បង់ការទំនុកចិត្តសម្រាប់ក្លឹប Arsenal នៅពេលដែលកីឡាករ Oleksandr Zinchenko មកដល់ ហើយគាត់ក៏ចង់ចាកចេញពីក្លឹប ដើម្បីស្វែងការប្រកួតបន្ថែមទៀត។ ក្នុងនោះក្លឹប សារិកាព្រៃ ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Aston Villa សម្រាប់ខ្សែការពារសញ្ជាតិស្កុតលែនរូបនេះ៕