Bernardo Silva កំពុង​រារែក​ចិត្ត

0

យោង​តាម L’Equipe បានអោយ​ដឹង​ថា​ខ្សែបម្រើ Bernardo Silva របស់​ក្រុម Manchester City កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ PSG នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ពេល​ខាង​មុខ​។

Silva ចង់​ចាក​ចេញពី Manchester City ហើយ​ថ្មី​នេះ​គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្លឹ​ប​នៅ​ប្រទេស​បារាំង​គឺ PSG សម្រាប់​រដូវក្តៅ​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ ក៏​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្លឹ​ប Barcelona ផង​ដែរ​៕