បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា CEO របស់ក្លឹប Inter លោក Marotta បានបញ្ជាក់ទៅលើព័ត៌មានទាក់ទងរវាង Andre Onana និង Chelsea ថា៖
“Onana នឹងចាកចេញក្នុងតម្លៃ ៤០លានអឺរ៉ូ? ខ្ញុំសូមបដិសេធចំពោះរឿងនេះ។ ពួកយើងគិតថាគាត់នឹងនៅបន្តទៀត។ ពួកយើងមិនទាន់ទទួលបានសំណើរណាមួយនោះទេ ហើយ Onana សប្បាយនឹងនៅ Milano ដោយគាត់ចង់នៅទីនេះ។ ពួកយើងមិនមែនផែនការលក់គាត់នោះទេ”៕