N’Golo Kante និយាយបែបនេះ! ក្រោយបន្តកុងត្រាជាមួយ Chelsea

0

យោង​តាម​កាសែត Daily Mail បានអោយ​ដឹង​ថា​កីឡាករ N’Golo Kante បាន​បន្ត​កុងត្រា​ថ្មី​នៅ Chelsea ខណៈ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ មានការ​ចាប់អារម្មណ៍​ពី Barcelona និង Arsenal ក៏​ដោយ​។

កិច្ចសន្យា​របស់​កីឡាករ​វ័យ 31 ឆ្នាំ​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ដែល​បណ្តាល​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​កំពូល​ៗ​នៅ​អឺរ៉ុប​រួម​មាន Barcelona និង Arsenal ។

ខ្សែបម្រើ​ការពារ​រូប​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​រហូត​ដល់​ឆ្នាំ 2025 ដោយ Chelsea មាន​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ទៀត​។

Kante គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុម​ដំបូង​របស់ Chelsea ចាប់តាំងពី​ផ្លាស់​មក​ពី Leicester ក្នុង​តម្លៃ 32 លាន​ផោន​ក្នុង​ឆ្នាំ 2016 ។

នៅ​ពេល​សួរ​ថា​តើ​គាត់​ចង់​បន្ត​នៅ Chelsea ឬ​អត់? Kante បាន​ប្រាប់ Sky Sports ថា​៖ «​ប្រាកដ​ណាស់​។ វា​ជា​រឿង​ដ៏​រំភើប​មួយ​សម្រាប់​ខ្ញុំ​»​។

ចំពោះ​របួស​របស់​គាត់ Kante បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​ត្រលប់​មក​វិញ​ជាមួយ​ភាពរឹងមាំ​។ នៅ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ សង្ឃឹមថា​វា​នៅ​តែ​ដូច​ពី​មុន​។ ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ដែល​ខ្ញុំ​បាន​លេង​បាល់ ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​វិញ​ហើយ​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​បន្ត​សម្រាប់​រដូវ​កាលដែល​នៅ​សល់ ហើយ​សង្ឃឹមថា​ខ្ញុំ​អាច​ជួយ​ក្រុម​បាន ហើយ​យើង​រីករាយ​ជាមួយ​បាល់ទាត់​ម្តងទៀត រីករាយ​នឹង​ការ​ឈ្នះ​ម្តងទៀត និង​រីករាយ​ជាមួយ​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​»​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា N’Golo Kante បាន​ជួយ​ក្រុម​តោ​ខៀវ​ឱ្យ​ឈ្នះ​ពានរង្វាន់ Premier League និង​ពានរង្វាន់ Champions League ក្នុង​រយ​:​ពេល​ប្រាំពីរ​ឆ្នាំ​របស់​គាត់​ជាមួយ Stamford Bridge រហូត​មក​ដល់​ពេល​នេះ​៕