Real Madrid នឹង​នាំ​យក​កំពូល​កីឡាករ​ទាំង​ពីរ​របស់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន

0

ក្លឹ​ប Real Madrid គ្រោង​នឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​វិញ ក្នុង​ការ​តាម​យក​ទាំង​កំពូល​កីឡាករ Kylian Mbappe របស់​ក្លឹ​ប Paris Saint-Germain ជាមួយនឹង​កីឡាករ​ជំនាន់​ថ្មី​របស់​ជម្រើសជាតិ​អង់គ្លេស Jude Bellingham ។

ស្ថានភាព​កិច្ចសន្យា​របស់ Mbappe មាន​ភាព​មិន​ច្បាស់លាស់​នោះ​ទេ ហើយ PSG អាច​ប្រឈម​នឹង​ភាព​ច្របូកច្របល់ បន្ទាប់​ពី​ដឹង​ថា​ទាំង Lionel Messi និង Neymar ក៏​មាន​គម្រោង​នឹង​ចាកចេញ​នៅ​រដូវក្ដៅ​នេះ​ផង​ដែរ​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បដិសេធ មិន​ព្រម​ចុះ​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ​ក្លឹ​ប​។ ដោយ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់ នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ​ក្រោយ បើ​ទោះបីជា​មាន​ជម្រើស​សម្រាប់ 12 ខែ​បន្ថែម​ទៀត​ក៏​ដោយ​។ ដូច្នេះ​នេះ​គឺជា​ឱកាស​សម្រាប់ Real Madrid ក្នុង​ការ​នាំ​យក​កីឡាករ​ដែល​មាន​ល្បឿន​លឿន​រូប​នេះ​។

Real Madrid ក៏​មាន​កិច្ចព្រមព្រៀង​សម្រាប់​ខ្សែបម្រើ Bellingham របស់ Dortmund បន្ទាប់​ពី​កីឡាករ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹ​ប​កាលពី​ស​ប្តា​ហ៍​មុន​៕