អនាគត​គ្រូបង្វឹក Chelsea ថ្មី​មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​លើ​កីឡាករ​រូប​នេះ

0

ការ​តែងតាំង​លោក Pochettino ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​តោ​ខៀវ នឹង​ប្រកាស​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ចង់​រក្សា​ខ្សែបម្រើ Mason Mount ។ គាត់​បាន​ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​តួអង្គ​ដ៏​សំខាន់​មួយ នៅ​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​របស់​គាត់​។

យោង​តាម​របាយការណ៍​របស់ Goal បានអោយ​ដឹង​ថា Mason Mount នឹង​ទទួល​បាន​តួនាទី​សំខាន់​មួយ​នៅ​ពេល​លោក Mauricio Pochettino ចូល​មក​ដឹកនាំ​នៅ Chelsea​។

កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​បាន​ខិតខំ​ព្យាយាម​បង្ហាញ​សមត្ថភាព​យ៉ាង​ខ្លាំង ដើម្បី​អាច​ត្រលប់​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​។ ហើយ​ក្នុង​រដូវ​កាល​នេះ គាត់​នៅ​តែ​រួមចំណែក​ក្នុង​ការ​រក​គ្រាប់​បាល់​បានអោយ​ក្រុម​បាន​ចំនួន 3 គ្រាប់ និង assists 6 ដង​នៅ​ក្នុង​គ្រប់​ប្រកួត​ទាំងអស់​។

នៅ​ក្នុង​របាយការណ៍​ដដែល​លោក Pochettino បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​លើ Mount ។ គាត់​គឺជា​កីឡាករ​មួយ​សម្រាប់​ក្រុម​តោ​ខៀវ​។ ខ្ញុំ​មើលឃើញ​បែប​នេះ ដូច្នេះ​ខ្ញុំ​មិន​ចង់​បាត់បង់​ផ្នែក​ដ៏​សំខាន់​របស់​ក្រុម​នោះ​ទេ​»៕