កីឡាកររូបនេះ យល់ព្រមបន្តកុងត្រាថ្មីជាមួយ Arsenal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតារាឆ្នើមរបស់ Arsenal គឺកីឡាករ Bukayo Saka នឹងធ្វើការចុះកុងត្រាថ្មីជាមួយនឹងក្លឹបក្នុងពេលឆាប់ៗខាងមុខនេះ ដោយគ្មានអ្វីផ្លាស់ប្តូរនោះទេ បន្ទាប់ពីមានការព្រមព្រៀងគ្នាតាំងពីខែកុម្ភៈផង។

គួរបញ្ជាក់ថាមានក្លឹប៣ (២នៅអង់គ្លេស និងមួយមកពីតំបន់អឺរ៉ុប) បានតាមដានទៅលើស្ថានភាពកុងត្រារបស់ Saka តាំងពីយូរមកហើយ ប៉ុន្តែមិនមានផ្លូវនោះទេ ព្រោះគាត់សម្រេចចិត្តបន្តស្នាក់នៅជាមួយ Arsenal៕