បើយោងតាម ESPN បានឲ្យដឹងថាក្លឹប West Ham ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តថាពួកគេនឹងទាមទារ 100 លានផោនសម្រាប់ខ្សែបម្រើឆ្នើម Declan Rice ប្រសិនបើក្រុមណាមួយ ចង់ចុះហត្ថលេខាលើគាត់ នៅរដូវក្តៅនេះ។
បច្ចុប្បន្ននេះ Arsenal គឺជាក្រុមនាំមុខគេ ក្នុងការប្រជែងយកកីឡាករអន្តរជាតិអង់គ្លេស នៅរដូវកាលក្រោយ ប៉ុន្តែក៏មានក្រុមជាច្រើនដូចជា Chelsea, Manchester City, Manchester United, Newcastle United និង Liverpool ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករដែលមានតម្លៃខ្ពស់ផងដែរ៕