តម្លៃផ្ទេរ Mac Allister ទៅកាន់ក្លឹប….! មានតម្លៃប្រហែល ៦០លានផោន បូកនឹងប្រាក់រង្វាន់ប្រមាណ ៥លានផោនទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ LFC Transfer Room បានចេញផ្សាយអោយដឹងថា Liverpool បានឈានដល់ការព្រមព្រៀងកុងត្រាជាមួយនឹងក្លឹប Brighton សម្រាប់ការផ្ទេរយក Alexis Mac Allister។

ការចរចាជាមុនកាលពីយប់ម្សិលមិញ គឺបានផ្តល់នៅកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងតម្លៃផ្ទេរ ៦០លានផោន បូកនឹងប្រាក់រង្វាន់ ៥លានផោន។ ក្លឹបទាំង ២ ខិតកាន់តែជិតទៅលើការព្រមព្រៀងគ្នា តាំងពីម្សិលមិញមកម្ល៉េះ៕